• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំនូវែលសេឡង់ ម៉ុងហ្គោលី និងបាបាដូស

ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀត ណាមវាយតម្លៃខ្ពស់ និងមានបំណងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយនូវែលសេឡង់; អះអាងថា វៀតណាមបង្កើតគ្រប់លក្ខខណ្ឌ និងលើកទឹកចិត្តអង្គភាពអាជីវកម្មនូវែលសេឡង់ មកបណ្តាក់ទុននៅវៀតណាមលើវិស័យជាប្រៀបខ្លាំងរបស់នូវែលសេឡង់ ហើយវៀតណាមមានតម្រូវការ; ស្នើនូវែលសេឡង់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម មកបណ្តាក់ ទុននៅនូវែលសេឡង់។

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Chris Hipkins បានឯកភាពចំពោះគំនិត និងសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាចំណុចសំខាន់ ក៏ដូចជាបង្កើនការសម្របសម្រួលរវាងភាគីទាំងពីរក្នុងវេទិកាពហុភាគី។

នាព្រឹកនេះផងដែរ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai មេដឹកនាំទាំងពីរនៃប្រទេសវៀតណាម និងម៉ុងហ្គោលីបានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរពូនជ្រុំនិងអភិវឌ្ឍន៍ដូចសព្វថ្ងៃ។  ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សេរីភាព សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ជំរុញការសន្ទនា បង្កើនទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីបាបាដូស Mia Mottley នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើភាគីទាំងពីរសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅខំពោះមុខគឺជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ នាយករដ្ឋមន្ត្រី Mia Mottley បានអះអាងថា  បាបាដូសត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសការាបៀន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top