• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំនៅ APEC


 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំនៅ APEC
នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗដែលកំពុងចូលរួមសន្និសីទកំពូលសហក្រិន APEC។ ក្នុងជំនួប សន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនបណ្តាញអាគ្គិសនីខាងត្បូងរបស់ចិនលោក Li Ching Quay នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

វៀតណាមបានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការដាក់ឲ្យដំណើរការក្រុមម៉ាស៊ីន​លេខ​ ១ នៃរោងចក្រអគ្គិសនី Vinh Tan ទី ១ នាខែមិថុនាឆ្នាំ ២០១៨ ខាងមុខ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានក្រឹនរំលឹកសម្ព័ន្ធក្រុមហ៊ុនឲ្យគប្បីយកចិត្តទុកដាក់ដល់កិច្ចការពារបរិស្ថាន ក្នុងដំណើរការកសាងនិងដាក់ឲ្យដំណើរការរោងចក្រគ្គិសនីនៅវៀតណាម។ ក្នុងជំនួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្ងន់ជប៉ុន  Mitsubishi លោក Omiya Hideaki នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ Mitsubishi បើកទូលាយការវិនិយោគលើបណ្ដាគំរោងការណ៍បច្ចេកវិទ្យាខ្ពស់នៅវៀតណាម ក៏ដូចជាបង្កើនការបណ្តុះបណ្ដាលអ្នកបច្ចេកទេស​​និងវិស្វករមានទេពកោសលរបស់វៀតណាមៀងដែរ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននៅក្នុងនិងក្រៅប្រទេសដែលធ្វើហិរញ្បទានសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top