ព័ត៌មាន
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip
នៅក្នុងជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិស្ត ឆែក- Moravia លោក Vojtech Filip នារសៀល ថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍លោក Vojtech Filip ដែលបានមកវៀតណាមពិភាក្សា លើបញ្ហាសំខាន់ៗជាមួយបក្សកុម្មុយនិស្តវៀតណាម។ លោកNguyen Xuan Phuc មានបំណងថាគណៈបក្សកុម្មុយនិស្ត ឆែក- Moravia រដ្ឋសភានិងរដ្ឋាភិបាលឆែក បន្តផ្តោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាម ដែលកំពុងរស់ នៅនិងបំពេញការងារនៅឆែកព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិ ការនិងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ មានអង្គភាពអាជីវកម្មមួយចំនួនរបស់ឆែក មកស្វែងរកឱកាសសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន តំបន់នានានៅវៀតណាម។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីរ រវាងបក្សទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ លោក Vojtech Filip បានស្នើឲ្យភាគីទាំងពីរបន្តជម្រុញការជួបប្រាស្រ័យប្រជាជន តាមនោះ បង្កើនការយល់ដឹងទៅវិញ ទៅមករវាងប្រទេសជាតិទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម