ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip

នៅក្នុងជំនួបជាមួយ​ប្រធានគណៈបក្សកុម្មុយនិ​ស្ត ឆែក- Moravia​ លោក Vojtech Filip នារសៀល ថ្ងៃទី២៩ខែតុលា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​​ លោក Nguyen Xuan Phuc បានស្វាគមន៍​លោក Vojtech Filip ដែល​បាន​មក​វៀត​ណាម​ពិភាក្សា​ លើ​បញ្ហាសំខាន់ៗ​ជាមួយបក្ស​កុម្មុយនិស្ត​វៀតណាម​។ លោក​Nguyen Xuan Phuc មាន​បំណងថា​គណៈបក្សកុម្មុយនិស្ត​ ឆែក- Moravia រដ្ឋសភា​និង​រដ្ឋាភិបាល​ឆែក បន្តផ្តោត​ការយកចិត្ត​ទុក​ដាក់ បង្កលក្ខណៈងាយស្រួលសម្រា​ប់សហគមន៍​ជនវៀតណាម​ ដែល​កំពុង​រស់ នៅ​និង​បំពេញ​ការងារ​នៅឆែក​ព្រម​ទាំងពង្រីក​តួនាទី​ជាស្ពាន​តភ្ជាប់កិច្ច​សហប្រតិបត្តិ ការ​និង​មិត្ត​ភាព​រវា​ង​ប្រជា​ជន នៃប្រទេសទាំងពីរ។

​រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​វៀត​ណាម​លើក​នេះ មាន​អង្គភាព​អាជីវកម្ម​មួយចំនួន​​របស់ឆែក មក​ស្វែង​រក​ឱកាស​សហ​ប្រតិបត្តិការ ជាមួយ​ក្រុម​ហ៊ុន​ តំបន់​នានានៅវៀត​ណាម​។ ឈរ​លើមូលដ្ឋាន​នៃទំនាក់ទំនងប្រពៃណីរ រវាងបក្សទាំង​ពីរ ប្រជា​ជន​នៃ​ប្រទេស​ទាំងពីរ ​លោក Vojtech Filip បានស្នើឲ្យភាគីទាំងពីរបន្តជម្រុញការជួបប្រា​ស្រ័យ​ប្រជាជន តាម​នោះ បង្កើន​ការយល់​ដឹងទៅវិញ ទៅមករវាងប្រទេសជាតិទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top