• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពផ្គត់ផ្គង់អគ្គិសនី និងបញ្ហាផ្គត់ផ្គង់ធ្យូងថ្ម និងឧស្ម័នសម្រាប់ផលិតកម្មអគ្គិសនី

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពផ្គត់ផ្គង់អគ្គិសនី និងបញ្ហាផ្គត់ផ្គង់ធ្យូងថ្ម និងឧស្ម័នសម្រាប់ផលិតកម្មអគ្គិសនី។
  នាយករដ្ឋមន្ត្រវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពផ្គត់ផ្គង់អគ្គិសនី និងបញ្ហាផ្គត់ផ្គង់ធ្យូងថ្ម និងឧស្ម័នសម្រាប់ផលិតកម្មអគ្គិសនី  

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា អគ្គិសនីគឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗទាំង ៥ ដែលវៀតណាមត្រូវធានាសម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័ស និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ នារយៈពេលកន្លងទៅ ប្រភពផ្គត់ផ្គង់ និងតម្រូវការបានកើនឡើងជាមួយនឹងកំណើនសេដ្ឋកិច្ចសង្គម។ បន្ទាប់ពីបានអនុវត្តន៍គោលការណ៍សម្របខ្លួនប្រកបដោយសុវត្ថិភាពទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ តម្រូវការថាមពល ជាពិសេសតម្រូវការអគ្គិសនីនៅក្នុងប្រទេសកំពុងកើនឡើង។ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ ២០២២ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បានធានាការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ជាមួយនឹងតម្រូវការអគ្គិសនីមានកំណើនខ្ពស់ជាងផែនការ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា រាល់បញ្ហាដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងពាក់ព័ន្ធនឹងការព្យាករណ៍តម្រូវការអគ្គិសនី ការសន្សំសំចៃ និងការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព ការធានាការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀតមិនទាន់ត្រូវបានក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់នៅឡើយ។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវក្នុងការអនុវត្តការងារដែលបានកំណត់ ការទទួលខុសត្រូវចំពោះប្រទេសជាតិ ប្រជាជន ដើម្បីគោលដៅអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top