ព័ត៌មាន
នាយកប្រចាំតំបន់របស់ WHO៖ ចក្ខុវិស័យ យុទ្ធសាស្ត្រវ៉ាក់សាំង និងអត្រា ចាក់វ៉ាក់សាំងរបស់វៀតណាមគួរអោយចាប់អារម្មណ៍
នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅក្នុងជំនួបធ្វើការជាមួយលោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនោះលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយ WHO ព្រមទាំងថ្លែងអំណរគុណចំពោះ WHO ការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ការិយាល័យ WHO ប្រចាំនៅវៀតណាម និងលោក Takeshi Kasai ផ្ទាល់ដែលបានជួយឧបត្ថម្ភយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍលើផ្នែកសុខាភិបាល ជាពិសេសគឺជួយវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ទទួលបានវ៉ាក់សាំង និងសំភារៈ បរិក្ខាពេទ្យក្នុងបរិបទដ៏លំបាក់។
|
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងលោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (រូបថត៖ VGP/Nhat Bac) |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac) |
លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យ WHO និងលោក Takeshi Kasai ផ្ទាល់បន្តជួយឧបត្ថម្ភវៀតណាមអំពីវ៉ាក់សាំង ថ្នាំព្យាបាល ជាពិសេសគឺក្នុងការសិក្សាស្រាវជ្រាវ ផលិត និងបែបបទទទួលវ៉ាក់សាំងក្នុងប្រទេស ដើម្បីវៀតណាមម្ចាស់ការអំពីប្រភពផ្គត់ផ្គង់; ជួយលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ព្រមទាំងបន្តចែករំលែកព័ត៌មាន វាយតម្លៃលើស្ថានការណ៍ជំងឺរាតត្បាតឲ្យទាន់ពេលវេលា និងបទពិសោធន៍ អនុសាសន៍ក្នុងការចាក់វ៉ាក់សាំង។
ជាការឆ្លើយតប លោក Takeshi Kasai បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានខិតខំប្រឹងប្រែងជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងចូលរួមចំណែកយ៉ាងសកម្មជាមួយ WHO និងយន្តការ COVAX ។ លោកបានវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យរបស់វៀតណាមអំពីការធានាសុខភាព អាយុជីវិតរបស់ប្រជាជន ការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម និងលទ្ធផលដែលសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគឺវៀតណាមបានអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងប្ដូរផ្ដាច់ ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម