• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាថ្ងៃទី ១០ មករា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ជិត ៩០.០០០ នាក់

នៅថ្ងៃទី១០ ខែមករានេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៨៩.៨៤២នាក់។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងថ្ងៃទី១០ ខែមករា របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីម៉ោង ១៦:០០ ថ្ងៃទី៩ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១០ ខែមករា លើប្រព័ន្ធជាតិនៃការគ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាករណីឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន ១៤.៨១៨ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ៣៥ ករណី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកជាបន្ទាន់ និងចំនួន ១៤.៧៨៣ ករណីត្រូវបានកត់ត្រាក្នុងស្រុកនៅតាមខេត្ត-ក្រុងចំនួន ៦២។ នៅថ្ងៃទី១០ ខែមករានេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៨៩.៨៤២នាក់ និងស្លាប់ ២១២នាក់។

ចាប់តាំងពីផ្ទុះឡើងជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១.៩១៤.៣៩៣ នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ២៨ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ២២៤។

រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ១.៥៩០.០៩០ នាក់, អ្នកជំងឺចំនួន ៣៤.៥៣១ នាក់បានស្លាប់ ស្មើនឹង ១.៨% នៃចំនួនអ្នកឆ្លងសរុប។ ការចាក់វ៉ាក់សាំងសរុបបានចំនួន ១៦១.២៧៧.៨០៧ ដូស ដែលក្នុងនោះការចាក់ដូសទី ២ បានចំនួន ៧១.១៦១.៣៣៥ ដូស និងដូសទី៣ បានចំនួន ១១.៨២៤.៨៤៨ ដូស។ អត្រាគ្របដណ្តប់នៃវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩.៩% ហើយអត្រានៃការចាក់វ៉ាក់សាំងដូសទី ២ គឺ ៩២.៤% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top