• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នគរបាលចរាចរណ៍ជាង ១ពាន់នាក់បម្រើការប្រកួតកីឡាស៊ីហ្គេមលើកទី៣១

កម្មាភិបាលនិងយុទ្ធជនជាង១ពាន់នាក់ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងមូលដ្ឋាន ចំនួន ១២ ជាម្ចាស់រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ត្រូវបានប្រមូលផ្តុំ ដើម្បីបម្រើការងារដឹកនាំគណៈប្រតិភូ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ នៅស៊ីហ្គេមលើកទី៣១។

នៅតាមមូលដ្ឋាន នគរបាលចរាចរណ៍នឹងមានតួនាទីចូលរួមយាមល្បាត និងដឹកនាំគណៈប្រតិភូ។ កម្លាំងនគរបាលមួយចំនួនទៀតត្រូវបានចល័តដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅប៉ុស្តិ៍ត្រួតពិនិត្យនៅលើដងផ្លូវ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសមាជិកជាង ១ ម៉ឺននាក់មកពី ១១ ប្រទេស។ លក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះគឺ គណៈប្រតិភូនឹងមិនប្រមូលផ្តុំនៅក្នុងភូមិរបស់អត្តពលិកដូចព្រឹត្តិការណ៍ផ្សេងទៀតទេ។ ពួកគេនឹងត្រូវបានស្នាក់នៅ តាមសណ្ឋាគារក្នុងតំបន់ដែលកន្លែងប្រកួតស្ថិតនៅ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top