• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី

កាលពីរសៀលថ្ងៃទី ១០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) អំពីការបន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong)។ (រូបថត៖ VNA)

ក្នុងការសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យបន្តផ្តល់អាទិភាពដល់ការពង្រីក និងដំឡើងកម្រិតនូវបណ្តាញឧទ្យានឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដល់ជំនាន់ទីពីរ ដោយខិតខំប្រឹងប្រែងមាន VSIP ចំនួន ៣០ នៅឆ្នាំ២០២៦។ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យសិង្ហបុរីបន្តបង្កើនការនាំចូលទំនិញកសិផល; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ ដើម្បីធានាសន្តិសុខស្បៀងអាហារ។ ប្រទេសទាំងពីរក៏ត្រូវសហការយ៉ាងជិតស្និទ្ធក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដោយលើកទឹកចិត្តធនាគារ មូលនិធិវិនិយោគ និងក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុរបស់សិង្ហបុរីឱ្យពង្រីកការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅក្នុងប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរដំណើរការស្រាវជ្រាវឲ្យបានឆាប់នូវគម្រោងវាយោអគ្គីសនីនៅឯនាយសមុទ្រវៀតណាម ដើម្បីនាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរឥណទានកាបូន; មានបំណងចង់ឲ្យប្រទេសសិង្ហបុរី ពិចារណាបើកជើងហោះហើរត្រង់បន្ថែមទៀតពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងធំៗរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង បានយល់ស្របសហការយ៉ាងសកម្មជាមួយវៀតណាមលើវិស័យថាមពលស្អាត ពាណិជ្ជកម្ម និងការពារជាតិ-សន្តិសុខ។ លោកក៏បានអះអាងពីការបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកទឹកចិត្តសាកលវិទ្យាល័យសិង្ហបុរីឱ្យផ្តល់អាហារូបករណ៍ផងដែរ។

ភាគីទាំងពីរបានសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងពង្រីកប្រសិទ្ធភាពក្នុងឆ្នាំ ២០២៧ នៅពេលដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ខណៈដែលប្រទេសសិង្ហបុរីទទួលតំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top