បន្តសកម្មភាពសួរដេញដោលឆ្លើយសំណួរដេញដោល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ សមាជិក សមាជិកាសភា បានអនុវត្តន៍ការសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល ប្រធានតុលាការកំពូលប្រជាជន លើបញ្ហាជាច្រើនដែលសាធារណកំពុងផ្តោតការយកចិត្តទុកដាក់។
សំណួរទាំងអស់ភាគច្រើនគឺផ្តោតលើវិស័យសេដ្ឋកិច្ច សង្គម ការបង្ករ ប្រឆាំងនឹងអំពើពុករលួយ គុណភាពនៃសំណង់នានា កំណែទម្រង់បែបបទរដ្ឋបាល ការបំពុលបរិស្ថាន .... អញ្ជើញផ្តល់ចម្លើយសួរដេញដោលរបស់សមាជិករដ្ឋសភាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងតភ្ជាប់បែបបទរដ្ឋបាល រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យ លោក Mai Tien Dung បានលើកឡើងថា គម្រោងនៃការតភ្ជាប់បែបបទរដ្ឋបាលត្រូវបានរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី ចាត់ទុកថាជា ចំណុចលោតផ្លោះមួយនៅក្នុងកំណែទម្រង់រដ្ឋបាលនៃអាណត្តិនេះ។ សូមគូរបញ្ជាក់ថា សម័យសួរដេញដោលសមាជិករដ្ឋាភិបាលបានបន្តរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម