• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសុវត្ថិភាពជួនពលរដ្ឋវៀតណាមនៅអ៊ុយក្រែនគឺជាអាទិភាពខ្ពស់បំផុត

នារសៀលថ្ងៃទី ១៧ មិនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតថា ការធានាសន្តិសុខ និងសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋវៀតណាមនៅអ៊ុយក្រែនគឺជាការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់បំផុតរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។
  ពលរដ្ឋវៀតណាមត្រឡប់មកពីអ៊ុយក្រែនវិញ   

យោងតាមអ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នៅពេលដែលកើតមានការវិវឌ្ឍតានតឹងជុំវិញស្ថានការណ៍នៅអ៊ុយក្រែននោះ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយលិខិតស្ដីពីកិច្ចគាំពារប្រជាពលរដ្ឋ និងនីតិបុគ្គលវៀតណាម ក៏ដូចជាបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។

នារយៈពេលកន្លងទៅ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ុយក្រែន និងរូម៉ានី ប្រគល់សំបុត្រជូនរដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងទទួលជូបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសពាក់ព័ន្ធប្រចាំនៅវៀតណាម ដោយស្នើឲ្យជួយឧបត្ថម្ភធានាសន្តិសុខ និងសុវត្ថិភាពជាអតិបរមាជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារពួកគេ ក៏ដូចជាបង្ករាល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារពួកគេធ្វើការជម្លៀស ព្រមទាំងជួយសម្រួលរៀបចំជើងហោះហើរដឹកបងប្អូនជនរួមជាតិឲ្យវិលត្រឡប់មកប្រទេសវិញ។ នាបច្ចុប្បន្ននេះ វៀតណាមបានរៀបចំជើងហោះហើរចំនួន ៦ ជើង ដោយដឹកប្រជាជនវៀតណាម និងក្រុមគ្រួសារពួកគេប្រមាណ ១ ២០០ នាក់ ដេលមានបំណងចង់វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។

កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ស្ថាប័នមានសមត្ថកិច្ចវៀតណាមទទួលបានការគាំទ្រ ស្រុះចិត្តគំនិត និងវាយតម្លៃខ្ពស់ពីសំណាក់បងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស ក៏ដូចជាប្រជាជនក្នុងប្រទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top