• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសព្រឹត្តប័ត្រព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។

តាមនោះ WB បានទទួលស្គាល់ថា សេដ្ឋកិច្ចវៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មនិងការលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្មបានប្រសើរឡើង ថ្វីត្បិតតែមិនទាន់បានស្តារឡើងដល់កម្រិតដែលត្រូវបានទទួលស្គាល់មុនការផ្ទុះជំងឺរាតត្បាតក្នុងខែមេសា ឆ្នាំ ២០២១ ក៏ដោយ។ យោងតាមអ្នកជំនាញរបស់ WB វៀតណាមកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរយៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងរយៈពេលដ៏វែង  ប៉ុន្តែការវិវឌ្ឍន៍ជាវិជ្ជមានដែលបានសង្កេតឃើញនៅក្នុងតុលាបានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចនឹងបន្តប្រសើរឡើង ហើយកំណើននឹងបង្កើនល្បឿននៅក្នុងប៉ុន្មានខែខាងមុខនេះជាពុំខាន។ រាល់ការអន្តរាគមន៍អំពីគោលនយោបាយសារពើពន្ធនឹងមានប្រសិទ្ធភាព ក្នុងនោះមានការលើកលែងពន្ធនិងការជំរុញពន្លឿនការអនុវត្តគម្រោងវិនិយោគសាធារណៈ និងការផ្តល់ជំនួយសង្គមដល់អ្នកដែលត្រូវការជំនួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) និងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។

Top