• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកនឹងបន្តរួមដំណើរ និងគាំទ្រវៀតណាម

វៀតណាមជានិច្ចកាលតែងតែគោរព និងមានបំណងចង់បន្តទទួលបានការគាំទ្រ និងជំនួយពីធនាគារពិភពលោក មិនត្រឹមតែធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ការប្រឹក្សាអំពីគោលនយោបាយ ជំនួយបច្ចេកទេស បទពិសោធន៍ ការអនុវត្តជាក់ស្តែង និងចក្ខុវិស័យអភិវឌ្ឍន៍ ដើម្បីជួយវៀតណាមជំនះឧបសគ្គ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបនាយកប្រតិបត្តិនៃការិយាល័យក្រុមធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ លោក Wempi Saputra (រូបថត៖ An Dang/TTXVN)

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang នារសៀលថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយលោក Wempi Saputra នាយកប្រតិបត្តិនៃការិយាល័យក្រុមធនាគារពិភពលោក (WB) ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការល្អរវាងវៀតណាមនិងធនាគារពិភពលោក រួមចំណែកជួយវៀតណាមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជន។

ចំណែកខ្លួនវិញ នាយកប្រតិបត្តិនៃការិយាល័យក្រុមធនានាពិភពលោក   ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអះអាងថា WB នឹងបន្តរួមដំណើរនិងគាំទ្រវៀតណាម; អះអាងថា វៀតណាមជាប្រទេសមួយដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់ ពោលគឺ មិនសូវមានប្រទេសច្រើនទេ ដែលសម្រេចបានអត្រាកំណើន ៨% ក្នុងឆ្នាំមុននោះឡើយ។ លោក Wempi Saputra ក៏បានឲ្យដឹងថា WB បានវិភាគ និងចង្អុលបង្ហាញពីបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ រួមទាំងផលវិបាកបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងថាមពលជាដើម។ ទាំងនេះជាអាទិភាពរបស់ធនាគារពិភពលោកនាពេលខាងមុខ។ តាមលោកថា អាទិភាពរបស់ WB ក៏ស្របនឹងគោលដៅអភិវឌ្ឍន៍របស់វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top