• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលថ្មីបំផុត ធនាគារពិភពលោកបានព្យាករណ៍ថា GDP សរុបសកលនឹងកើនឡើង ២,១% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍ ១,៧% ដែលបានធ្វើឡើងនៅក្នុងខែមករា ប៉ុន្តែនៅតែទាបជាងអត្រាកំណើនឆ្នាំមុនគឺ ៣,១%។
ធនាគារពិភពលោក (WB) (រូបភាព៖ THX/TTXVN)

នាថ្ងៃទី ៦ ខែមិថុនា ធនាគារពិភពលោក (WB) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះដល់ ២,១% ខណៈដែលសហរដ្ឋ អាមេរិក និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតបានបង្ហាញពីភាពធន់ខ្លាំងជាងការរំពឹងទុក ប៉ុន្តែបានលើកឡើងថា អត្រាការប្រាក់ខ្ពស់នឹងបង្កើតសម្ពាធកាន់តែខ្លាំងលើសពីការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលថ្មីបំផុត ធនាគារពិភពលោកបានព្យាករណ៍ថា GDP សរុបសកលនឹងកើនឡើង ២,១% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍ ១,៧% ដែលបានធ្វើឡើងនៅក្នុងខែមករា ប៉ុន្តែនៅតែទាបជាងអត្រាកំណើនឆ្នាំមុនគឺ ៣,១%។

របាយការណ៍នេះបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលចាប់ពីពេលនេះដល់ដំណាច់ឆ្នាំនេះ នឹងថយចុះយ៉ាងខ្លាំងដោយសារតែឥទ្ធិពលអូសបន្លាយនិងបន្តនៃគោលនយោបាយរូបិយវត្ថុរឹតបន្តឹង ក៏ដូចជាលក្ខខណ្ឌឥណទានមានកម្រិត។ កត្តាទាំងនេះគ្រោងនឹងបន្តជះឥទ្ធិពដល់សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំក្រោយ បណ្តាលឲ្យកំណើនសេដ្ឋកិច្ចពិភពលោកទាបជាងការព្យាករណ៍មុននោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top