• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ UOB បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧%

UOB វាយតម្លៃថា ការងើបឡើងវិញយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ៧,៧% គឺលើសពីការព្យាករណ៍របស់បណ្តាអង្គការស្រាវជ្រាវ។
    

ធនាគារ UOB (សិង្ហបុរី) ទើបតែបានដំឡើងការព្យាករណ៍កំណើន GDP របស់ វៀតណាមក្នុងឆ្នាំ ២០២២ ពីកម្រិត ៦,៥% ឡើងកម្រិត ៧%។ ការព្យាករណ៍នេះត្រូវបានភ្ជាប់ជាមួយសម្មតិកម្មថា មិនមានការរំខានបន្ថែមទៀតដោយសារតែកូវីដ ១៩ ហើយកំណើន GDP សម្រាប់ឆមាសទីពីរនៃឆ្នាំនេះគឺសម្រេចបានប្រហែលពី ៧,៦% ដល់ ៧,៨%។ UOB វាយតម្លៃថា ការងើបឡើងវិញយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ៧,៧% គឺលើសពីការព្យាករណ៍របស់បណ្តាអង្គការស្រាវជ្រាវ។

យោងតាម UOB ការស្ទុះងើបឡើងវិញដ៏ខ្លាំងក្លានៃកំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ត្រូវបានជម្រុញដោយសកម្មភាពផលិតកម្មដែលបានបង្កើនល្បឿនសម្រាប់ត្រីមាសទី ៤ បន្តបន្ទាប់និងការស្ទុះងើបឡើងវិញដ៏ខ្លាំងក្លានៃសកម្មភាពសេវាកម្មជាបណ្តើរៗ ដែលទទួលនូវសន្ទុះ ចាប់តាំងពីការធ្លាក់ចុះចុងក្រោយនៅក្នុងត្រី មាសទី ៣ ឆ្នាំ ២០២១។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP របស់វៀតណាមបានកើនឡើង ៦,៤% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារការកើនឡើងកម្រិត 9,7% នៃផលិតកម្មនិងការកើនឡើងកម្រិត ៦,៦% នៃសកម្មភាពសេវាកម្ម។

ទាក់ទងនឹងអតិផរណា UOB ជឿជាក់ថា សម្ពាធអតិផរណាអាចគ្រប់គ្រងបាន ដោយសារផលប៉ះពាល់ចម្បងគឺទាក់ទងទៅនឹងតម្លៃថាមពល ខណៈដែលតម្លៃអាហារនៅតែស្ថិតក្រោមការគ្រប់គ្រងក្នុងកម្រិតល្អ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការកើនឡើងអតិផរណាគឺមានសារៈសំខាន់ ដោយសារតម្លៃថាមពលបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រការនេះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចដែលនៅសល់ដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top