• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាម​នឹង​ត្រូវបានស្ដារ​ឡើង​វិញយ៉ាងខ្លាំងក្លា

មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅតែមិនថមថយ ហើយវៀតណាមមានយថាទស្សន៍ទទួលបានផលប្រយោជន៍ពីនិន្នាការពាណិជ្ជកម្ម វិនិយោគ និងផលិតកម្មសកលលោកនាបច្ចុប្បន្ននេះផងដែរ។

ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា


យោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍និងអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ១,៨% ក្នុងឆ្នាំ ២០២០ ក្នុងបរិបទដែលកើតមានជំងឺរាតត្បាតកូវីដ ១៩ ហើយកើនឡើង ៦,៣% ក្នុងឆ្នាំ ២០២១ របាយការណ៍នេះបានវាយតម្លៃថាវៀតណាមកំពុងបង្ហាញនូវសមត្ថភាពស្ដារឡើងវិញយ៉ាងខ្លាំងក្លា បើប្រៀបធៀបនឹងខឿនសេដ្ឋកិច្ចដទៃទៀតហើយ យថាទស្សន៍នៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងយូរអង្វែងនៅតែមានភាពវិជ្ជមាន។ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅតែមិនថមថយ ហើយវៀតណាមមានយថាទស្សន៍ទទួលបានផលប្រយោជន៍ពីនិន្នាការពាណិជ្ជកម្ម វិនិយោគ និងផលិតកម្មសកលលោកនាបច្ចុប្បន្ននេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top