• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ ADB បានបន្ថយការព្យាករណ៍អំពីកំរិតកំណើនសេដ្ឋកិច្ចអាស៊ីឆ្នាំ២០១៩ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន


 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

 បណ្តាប្រទេស​អាស៊ីកំពុងអភិវឌ្ឍ៍អាចមានកំរិ​តកំណើន​យឺត ជាងបើប្រៀបនឹងការព្យាករណ៍ពី​មុន​មក ដោយសារ​សង្គ្រាមពាណិជ្ជកម្ម​រវាងអាមេរិកនិង ចិ​ន ដែលបាន​បង្កឲ្យមាន​ការខូចខាត​ជាច្រើន​ចំពោះខឿន​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក ទៅលើការនាំចេញ​ក្នុង​តំបន់​។
 
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថដូចពោលខាងលើនេះ ក្នុងរបាយ​ការណ៍​ស្តីពីយថា​ទស្សន៍​នៃការ​អភិវឌ្ឍ​អាស៊ីដែល​ប្រកាសកាលពីថ្ងៃទី ២៦ ខែកញ្ញា។ ក្នុងរបាយការណ៍​ ធនាគារ ADB បានរក្សាដដែលនូវ​ការ​ ព្យាករណ៍​អំពី កំរិ​តកំណើននៅ ៦% នៅឆ្នាំ២០១៨ នៃតំបន់អាស៊ី-ប៉ា​ស៊ីហ្វិក ដែល​កំពុងអភិឌ្ឍន៍ រួមមាន​ខឿន​សេដ្ឋកិច្ច​ចំនួន​៤៥។ ក៏ប៉ុន្តែ ការបន្ថយព្យាករណ៍ កំរិតកំណើន នៅតំបន់នេះ​នៅ ឆ្នាំ២០១៩ ពីកំរិ​ត ​៥,៩% ចុះ​ត្រឹម​ដល់​កំរិត ៥,៨% ដែលបានចាត់ ទុកជាកំរិ​តទាបបំផុតសំរាប់តំបន់នេះ ចា​ប់តាំងពីកំ​រិតកំណើន ៤,៩ ក្នុង ​ឆ្នាំ២០០១។ ខឿនសេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍នឹង មាន​កំរិតកំណើន ដល់ ៦,៣ % នៅឆ្នាំ២​០១៩ ដែល​ទាប​ជាង​បើធៀបនឹងការព្យា​ករណ៍ ៦.៤% ដែលបាននាំចេញកាល ពីខែ​កក្កដាកន្លង​ទៅ និងក៏​បាន​ចាត់ទុក​ជាកំរិត​ទាប​ជាង ការព្យាករណ៍ ៦​,៦%នៅឆ្នាំ២០១៨ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top