ឧបនាយករដ្ឋមន្ត្រី លោក Mai
Van Chinh បានស្នើឲ្យភាគីទាំងពីរផ្តល់អាទិភាពខ្ពស់លើកិច្ចសហប្រតិបត្តិការផ្លូវដែក
ជំរុញយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការផ្លូវដែកវៀតណាម - ចិន
ធានាឲ្យបើកការសដ្ឋានសាងសង់ផ្លូវដែក Lao Cai - Hanoi - Hai Phong ក្នុងឆ្នាំ ២០២៥; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រកបដោយតម្លាភាព
និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះ
ចិនបន្តបើកចំហទីផ្សារសម្រាប់កសិផលនិងជលផលរបស់វៀតណាម
ពន្លឿនការបង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមប្រចាំនៅចិន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង
សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល។
វៀតណាមត្រៀមខ្លួនបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងវិនិយោគទ្រង់ទ្រាយធំ គុណភាពខ្ពស់
បច្ចេកវិទ្យាទំនើបរបស់ចិន។
រីឯខ្លួនវិញ អនុប្រធានរដ្ឋចិន លោក Han Zheng បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តល់អាទិភាពលើការដាក់ពង្រាយខ្សែផ្លូវដែក Lao Cai - Hanoi - Hai Phong; ពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម លើកទឹកចិត្តសហគ្រាសឆ្នើមៗ មានសមត្ថភាព និងបច្ចេកវិទ្យាខ្ពស់របស់ខិន ឲ្យបង្កើនការវិនិយោគនៅវៀតណាម; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាពង្រឹងមូលដ្ឋាននៃមតិសាធារណៈដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី៕