• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ

នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានទូតជប៉ុនប្រចាំនៅវៀតណាមបានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៤ ឆ្នាំព្រះវស្សារបស់ព្រះមហា ក្សត្រជប៉ុន Naruhito (២៣ កុម្ភៈ ១៩៦០ - ២៣ កុម្ភៈ ២០២៤)។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងក្នុងពិធីនេះ (រូបថត៖ VOV)

លោកស្រី Truong Thi Mai លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានក្រុមសភាមិត្តភាពវៀតណាម-ជប៉ុន បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះពិធីនេះ។

ក្នុងពិធីនេះ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានផ្ញើសារជូនឯកអគ្គរដ្ឋទូតជប៉ុន និងភរិយា តាមរយៈឯកអគ្គរដ្ឋទូត ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនជប៉ុន នូវសេចក្តីជូនពរយ៉ាងកក់ក្តៅបំផុត។ លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនបាននឹងកំពុងឈានចូលជំពូកថ្មីនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ប្រកបដោយសក្តានុពលអភិវឌ្ឍន៍គ្មានដែនកំណត់។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានចាត់ទុកថា៖ ទំនាក់ទំនងជប៉ុន-វៀតណាមនាពេលនេះកំពុងអភិវឌ្ឍន៍ក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក" នៅឆ្នាំ ២០២៣។ លោកឯកអគ្គរដ្ឋទូត Yamada Takio ជឿជាក់ថា នៅឆ្នាំ ២០២៤នេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដោយនាំមកនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ សក្តិសមនៃឈ្មោះ "ភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top