
ជាពិសេស ទុន FDI ដែលត្រូវបានអនុវត្តន៍ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ត្រូវបានប៉ាន់ប្រមាណឈានដល់ ៩,៧៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការវិនិយោគផ្ទាល់ពីបរទេសត្រូវបានអនុវត្តន៍ខ្ពស់បំផុតក្នុងរយៈពេលប្រាំខែដើមឆ្នាំអស់រយៈពេលប្រាំឆ្នាំកន្លងមក។
ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៥៨ មានគម្រោងវិនិយោគនៅវៀតណាមដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ ប្រទេសសិង្ហបុរីគឺជាវិនិយោគិនធំជាងគេ ដោយមានការវិនិយោគ ៦,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៤៦% នៃដើមទុនចុះបញ្ជីថ្មីសរុប។ បន្ទាប់មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន តំបន់រដ្ឋបាលពិសេសហុងកុង (ចិន)។ល។

នៅថ្ងៃដដែលនោះ នាយកដ្ឋានស្ថិតិបានឱ្យដឹងថា តម្លៃនាំចូលនិងនាំចេញរបស់វៀតណាមក្នុងខែឧសភា ឆ្នាំ២០២៦ សម្រេចបានជាង ៩៩ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២៦ តម្លៃនាំចូលនិងនាំចេញសរុបបានឈានដល់ជាង ៤៤៥ពាន់លានដុល្លារអាមេរិក ដែលជាតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក៕




