• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់វៀតណាម

នៅឆ្នាំ ២០២២ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមនៅតែរក្សាបាននូវអត្រាកំណើន ដែលជាចំណុចភ្លឺក្នុងប្រតិបត្តិការនៃផ្នែកឧស្សាហកម្មពាណិជ្ជកម្មនិយាយដោយឡែកនិងសេដ្ឋកិច្ចទាំងមូលនិយាយរួម។
  ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់វៀតណាម ។(រូបភាព៖ doanhnghiephoinhap.vn)  

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២២ ទំហំនៃទីផ្សារ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលក់រាយរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧,៥% នៃប្រាក់ចំណូល ទំនិញនិងសេវាកម្មប្រើប្រាស់។ ជាមួយនឹងអត្រាកំណើន ២០% ក្នុងមួយឆ្នាំ វៀតណាមត្រូវបាន eMarketer (អ្នកផ្តល់ដំណោះស្រាយទីផ្សារឌីជីថល) ចាត់ថ្នាក់ក្នុងប្រទេសកំពូលទាំង ៥ ដែលមានអត្រាកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពូលរបស់ពិភពលោក។ នៅក្នុងរយៈពេលនៃការងើបឡើងវិញក្រោយកូវីដ ១៩ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យត្រួសត្រាយផ្លូវមួយនៃសេដ្ឋកិច្ចឌីជីថល ដែលបង្កើតជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងដឹកនាំការផ្លាស់ប្តូរឌីជីថលក្នុងអង្គភាពអាជីវកម្ម។

បន្តរាល់កម្មវិធី ដើម្បីគាំទ្រដល់អាជីវកម្មឱ្យខិតទៅជិតវិធីសាស្រ្តចែកចាយទំនិញនៅលើ ទីផ្សាណិជ្ជកម្មអេឡិចត្រូនិក និងបង្កើតទម្លាប់នៃការទិញទំនិញតាមរយៈ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ គឺជាគោលនយោបាយសកម្មភាពក្នុងឆ្នាំ ២០២៣ របស់ផ្នែកឧស្សាហកម្មពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ នឹងមានកម្មវិធីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនជាច្រើនជាមួយដៃគូសកលលោកធំៗដូចជា Amazon, Alibaba គាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមក្នុងការនាំចេញទំនិញ បង្កើនតម្លៃបន្ថែមតម្លៃ ពាណិជ្ជកម្មទំនិញ និងសេវាកម្មម៉ាកនៅលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top