• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម

 
ទីក្រុងហូជីមិញរួមជាមួយអតីតទាហានអាមេរិកផ្សះផ្សាមុខរបួសដោយសង្គ្រាម

នារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀត​ណាម​) លោក  Huynh Cach Mang បានជួបសន្ទនាជាមួយគណៈប្រតិភូ អតីតទាហានអាមេរិកនៅវៀតណាម (VAA) ដឹកនាំដោយសមាជិកកម្មវិធី «ការផ្តើមគំនិតអតីតទាហាន» (VIP) លោក Grant T.Coates ដែលកំពុងបំ​ពេញ​ទស្សនកិច្ចការងារនៅវៀតណាម។ លោក Huynh Cach Mang បានវាយតំលៃខ្ពស់ចំពោះសុឆ័ន្ទៈនិងការខំប្រឹង​ប្រែងរបស់ VAA ក្នុង ការដោះស្រាយផលវិបាលដោយសង្គ្រាមបង្កឡើងជាពិសេសគឺកម្មវិធី «ការផ្តើមគំ​និត​អតីត​ទាហាន» សំដៅខំប្រឹងប្រែងផ្សះផ្សាមុខរបួសសង្គ្រាម។ រីឯខ្លួនវិញ លោក Grant T.Coates បានចាត់ទុកថា៖
កម្មវិធី «ការផ្តើមគំនិតអតីតទាហាន» ដែលត្រូវបានអនុវត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅទទួលបានលទ្ធផលវិជ្ជមាន​ជាច្រើនអាស្រ័យដោយការខំប្រឹងប្រែងរបស់បណ្ដាអតីតយុទ្ធជនវៀតណាម និងអតីតទាហានអាមេរិកនិង​បណ្ដាអង្គការមិត្តភាព ក្រសួងការបរទេស រដ្ឋអំណាចតំបន់នានា ក្នុងនោះ មានទីក្រុងហូជីមិញ។ នាពេលខាង​មុខកម្មវិធីនឹងបន្តរួមជាមួយភាគីទាក់ទិននានាដោះស្រាយបញ្ហានៅសេសសល់នៃសង្គ្រាម ដូចជា៖ ផលវិបាក​ដោយជាតិគីមីពុលពណ៌លឿងទុំ ការរុករកនិងបោះសំអាតគ្រាប់បែកមីន ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top