ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញ បានទទួលភ្ញៀវទេសចរទី៥លាន គឺលោក Chappe Bertrand សញ្ជាតិបារាំង លើជើងហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline)។ ភ្ញៀវទេសចរទី៥លាននិងភ្ញៀវទេសចរ បន្តបន្ទាប់ពីរនាក់ទៀតដែលធ្វើដំណើរពីបារាំងមកទីក្រុងហូជីមិញត្រូវបានថ្នាក់ដឹកនាំទីក្រុងជូនពរនិងជូនអំណោយ។
តាមការធ្វើស្ថិតិរបស់ផ្នែកទេសចរណ៍ រហូតមកដល់ពេលនេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១០លាននាក់។ ដោយចំនួននេះផ្នែកទេសចរ ណ៍វៀតណាម ទទួលបានកម្រិតកំណើនខ្ពស់បំផុត តាំងពីមុនមកពោលគឺកើន១,៥ លាននាក់បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។ លោកស្រី Nguyen Thi Thu អនុប្រធានគណៈកម្មាធិការទីក្រុងហូជិមិញបានឲ្យដឹងថា៖
“ទីក្រុងហូជីមិញសប្បាយរីករាយណាស់ ដែលទទួលបានផែនការ ដែលបានដាក់ចេញ។ នាពេលខាងមុខយើងខ្ញុំនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែកទេសចរណ៍ របស់ទីក្រុងធ្វើការអភិវឌ្ឍ។ ជាក់ស្តែងគឺយើងខ្ញុំនឹងបបន្តបំពេញនូវគម្រោងរៀបចំផែនការផ្នែកទេសចរណ៍តាមផ្លូវទន្លេ និងបណ្តាសេវាកម្មពាណិជ្ជកម្មដទៃទៀត ដែលមានឥទ្ធិពលសកម្មទៅលើផ្នែកទេសចរណ៍”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម