• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញតបស្នងសងគុណចំពោះក្រុមអ្នក​ស្ម័គ្រចិត្តសដែល​បាន​ចូល​រួម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩

នាព្រឹកថ្ងៃទី ១៩ ខែមករា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំកម្មពិធីតបស្នងសងគុណ និងលើកសរសើរចំពោះសមូហភាពចំនួន ១០០ ដែលមានសកម្មភាពដើម្បីសហគមន៍ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងក្នុងហូជីមិញ ឆ្នាំ ២០២១។

លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី។ (រូបថត៖VOV)

នេះគឺជាលើកទី ៥ហើយ ដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីតបស្នងសងគុណចំពោះក្រុមអ្នកស្ម័គ្រចិត្តដែលបានរួមដំណើរជាមួយទីក្រុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅពេលដែលទីក្រុងបានអនុវត្តន៍សារាចរណ៍ លេខ ១៦ របស់នាយករដ្ឋមន្ត្រី។ នៅពេលនោះ ទីក្រុងបានចេញលិខិតអនុញ្ញាតឲ្យធ្វើដំណើរចំនួនជាង ៥០០០ ដល់អង្គការ និងបុគ្គល ដើម្បីអនុវត្តសកម្មភាពដូចជា៖ រៀបចំផ្ទះបាយសប្បុរសធម៌; ដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងបរិក្ខារពេទ្យសម្រាប់ការផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ និងប្រជាជន; ការជួយឧបត្ថម្ភធុងអុកស៊ីសែន; ឡានសង្គ្រោះបន្ទាន់ ០ដុង; ការបញ្ចុះសពជនរងគ្រោះដោយជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ...

ថ្លែងមតិក្នុងពិធី លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានអះអាងថា៖ ស្មារតីនៃសេចក្តីក្លាហាន ស្រឡាញ់គ្នាទៅវិញទៅមក និងការគាំទ្ររបស់ក្រុមអ្នកស្ម័គ្រចិត្តបានចូលរួមចំណែកយ៉ាងធំធេង ជួយឲ្យទីក្រុងជំនះពុះពារលើដំណាក់កាលលំបាកបំផុត និងគ្រប់គ្រងបាននូវជំងឺរាតត្បាតនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top