• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញឆ្ពោះទៅរកគោលដៅក្លាយជាទីក្រុងត្រួសត្រាយផ្លូវ ច្នៃប្រឌិតនិងទំនើបបំផុតនៅវៀតណាម

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរួមបញ្ចូលគ្នានៃទីក្រុងហូជីមិញ ជាមួយមូលដ្ឋានរីកចម្រើនឈានមុខគេចំនួនពីរគឺ Binh Duong និង Ba Ria - Vung Tau បានបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង ហូជីមិញ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ដឹកនាំជំនួបធ្វើការ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ គណៈកម្មាធិការបក្សខេត្ត Ba Ria Vung Tau និងគណៈកម្មាធិការបក្សខេត្ត Binh Duong ស្តីពីលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមមួយចំនួននៅមូលដ្ឋានទាំងបី។

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរួមបញ្ចូលគ្នានៃទីក្រុងហូជីមិញ ជាមួយមូលដ្ឋានរីកចម្រើនឈានមុខគេចំនួនពីរគឺ Binh Duong និង Ba Ria - Vung Tau បានបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង ហូជីមិញ។ នាពេលខាងមុខ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើតម្រូវការថា ទីក្រុងហូជីមិញថ្មីត្រូវតែតំណាងឱ្យអាជ្ញាធរឌីជីថលប្រកបដោយលក្ខណៈស្ថាបនា តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងដឹកនាំការអភិវឌ្ឍ និងនវានុវត្តន៍ផងដែរ។ លោកអគ្គ លេខាបក្សក៏បានស្នើឱ្យ​ ទីក្រុងហូជីមិញថ្មីត្រូវរៀបចំឡើងវិញនូវលំហអភិវឌ្ឍន៍តំបន់ ស្របតាមផ្នត់គំនិតពហុប៉ូល - សមកាលកម្ម - ការតភ្ជាប់កម្រិតខ្ពស់ ដែលហួសឆ្ងាយ ពីដែនកំណត់ចាស់នៃគំរូទីក្រុងបែបប្រពៃណី។ លើសពីនេះ ជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឯកជន ហើយកំណត់រូបរាង នៃយុទ្ធសាស្ត្រថ្មី ដើម្បីកសាងដោយជោគជ័យឲ្យទីក្រុងហូជីមិញក្លាយទៅជាទីក្រុង ត្រួសត្រាយផ្លូវ ច្នៃប្រឌិត និងទំនើបបំផុតនៅវៀតណាម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top