ទឹកប្រាក់ជាង ៨,៤ ពាន់លានដុង (ជាង ៣៥០ ពាន់ដុល្លារអាមេរិក)
គឺជាចំនួនទឹកប្រាក់ដែលបានកៀរគរក្នុងកម្មវិធីសិល្បៈ “បុណ្យតេតនៃសេចក្ដីមេត្តា-និទាឃរដូវឆ្នាំ២០២៥” ដើម្បីថែទាំដល់ប្រជាកសិករ
ប្រជាជនដែលមានស្ថានភាពលំបាក។ កម្មវិធីត្រូវបានរៀបចំឡើងដោយសមាគមកសិករទីក្រុងហូជីមិញ
សម្របសម្រួលជាមួយស្ថានីយ៍ទូរទស្សន៍ទីក្រុងកាលពីយប់ថ្ងៃទី ២៦ ខែធ្នូ។
កញ្ចប់ទឹកប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ថែទាំ
និងឧបត្ថម្ភដល់សមាជិកកសិករ និងប្រជាពលរដ្ឋមានស្ថានភាពលំបាកជាង ៤០០០នាក់
តាមរយៈសកម្មភាពដូចជា៖ ការជូនអំណោយបុណ្យតេត; ការអនុវត្តកម្មវិធី
"លុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម"; ការប្រគល់ឧបករណ៍ផលិតកម្ម
មធ្យោបាយប្រកបរបរចិញ្ចឹមជីវិត...
ផ្នែកមួយនៃមូលនិធិក៏នឹងត្រូវបានប្រើដើម្បីផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត;
អាហារូបករណ៍ Luong Dinh Cua សម្រាប់កូនរបស់សមាជិកកសិករដែលមានស្ថានភាពលំបាក;
ការប្រគល់សៀវភៅសន្សំប្រាក់ដល់កសិករដែលមានជំងឺធ្ងន់ធ្ងរ
និងឧបត្ថម្ភការអប់រំដល់កុមារកំព្រា ដោយសារជំងឺកូវីដ១៩ ជាដើម៕