• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជំរុញកិច្ចសហប្រតិបត្តិការស្តារសេដ្ឋកិច្ចឡើងវិញ

នាថ្ងៃទី ២៣ តុលា នៅទីក្រុងហូជីមិញ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានជួបសន្ទនាតាមប្រព័ន្ធ​អនឡាញជាមួយលោក Andrew Jeffries នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
 

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai (រូបថត៖ TTXVN)

 

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងបានគ្រប់គ្រងជំងឺរាតត្បាតជាបណ្តើរៗ ហើយឈានចូលដំណាក់កាល ស្តារសេដ្ឋកិច្ចឡើងវិញ។ ទីក្រុងបានកំណត់ផែនការស្តារសេដ្ឋកិច្ចជាដំណាក់កាល និងបង្កើតយុទ្ធសាស្រ្តចំនួន ១១ ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានលើកសំណើរថា នាពេលខាងមុខ ភាគីទាំងពីរគប្បីពង្រឹងថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងដែលកំពុងអនុវត្តន៍។

ចែករំលែកអំពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ លោក Andrew Jeffries បានបញ្ជាក់ថា ADB ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រយ៉ាងទូលំទូលាយដល់ផែនការស្តារសេដ្ឋកិច្ចរបស់ទីក្រុងនាបច្ចុប្បន្ន ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ីមានត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយទីក្រុងក្នុងអនុវត្តន៍គម្រោងដែលភាគីទាំងពីរបានឯកភាពគ្នា ព្រមទាំងធ្វើការ ស្រាវជ្រាវលើការផ្តល់ហិរញ្ញវត្ថុសម្រាប់កញ្ចប់ចំណាយសង្គមដែលទាក់ទងនឹងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ គាំទ្រផ្តល់ឥណទាន ជួយសម្រួលអង្គភាពអាជីវកម្មទីក្រុងដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top