• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ៥ លាន នៅឆ្នាំ ២០២៦

ដើម្បីអបអរសាទរខួបលើកទី ៦៦ ទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ៥ លាន មកកាន់រដ្ឋធានីក្នុងឆ្នាំ ២០២៦។
ទីក្រុងហាណូយស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ៥ លាន នៅឆ្នាំ ២០២៦។ រូបថត៖ VNA

នៅពេលមកដល់អាកាសយានដ្ឋាន គណៈប្រតិភូត្រូវបានស្វាគមន៍ដោយតំណាងនៃមន្ទីរទេសចរណ៍ទីក្រុងហាណូយ និងអង្គភាពពាក់ព័ន្ធ ដោយមាន​បាច់ផ្កាស្រស់​ៗ និងវត្ថុអនុស្សាវរីយ៍ដ៏គួរឱ្យចាប់​អារម្មណ៍។ បន្ទាប់ពីបានទស្សនាទីក្រុងហាណូយ ក្រុម​ភ្ញៀវទេសចរអេស្ប៉ាញបានបន្តដំណើរទៅរុករក​គោលដៅល្បីៗជាច្រើន​នៅវៀតណាម ដូចជា៖ សាប៉ា និញប៊ិញ ឈូងសមុទ្រហាឡុង ហ្វេ ដាណាំង ហុយអាន និងទីក្រុងហូជីមិញ។ លោក ត្រឹន ទ្រុងហៀវ អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានមានប្រសាសន៍ថា៖ «​ភ្ញៀវទេសចរទី ៥ លានមកពីអឺរ៉ុប មានសញ្ជាតិអេស្ប៉ាញ ដែលត្រូវបានស្វាគមន៍នៅថ្ងៃទី ៧​ ខែកក្កដា គឺជាសេចក្តីរីករាយសម្រាប់ទីក្រុងហាណូយ។ តាមរយៈព្រឹត្តិការណ៍នេះ យើងចង់បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរមកពីគ្រប់ប្រទេស​ទាំងអស់។ យើងសង្ឃឹមថា ភ្ញៀវទេសចរដែលបានជ្រើសរើសទីក្រុងហាណូយជាគោលដៅចាប់ផ្តើមរបស់ពួកគេ នឹងមានបទពិសោធន៍ដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសវៀតណាម។ យើងសង្ឃឹមថា ភ្ញៀវទេសចរនឹងបន្តជ្រើសរើសវៀតណាម ហើយវិលត្រឡប់មកវៀតណាមវិញនាពេលអនាគត»។

ក្នុងរយៈពេលប្រាំមួយខែ​ដើមឆ្នាំ ២០២៦ ទីក្រុងហាណូយបានស្វាគមន៍ភ្ញៀវទេសចរជាង ១៨ លាននាក់ ដែលកើនឡើងជិត ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក​ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជិត ២៧% ដែលបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់ទីក្រុងហាណូយនៅលើផែនទីទេសចរណ៍ក្នុងតំបន់ និងពិភពលោក៕​

តាម​ vovworld.vn/km-KH

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅអគាររដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Tan Sri Mohd Dusuki Mokhtar អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀត​ណាម​។

Top