• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយត្រៀមខ្លួនជាស្រេច សម្រាប់មហោស្រពវប្បធម៌ពិភពលោកលើកដំបូង

តាមព័ត៌មានពីគណៈរៀបចំបានឲ្យដឹងថា ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ ខែតុលា នៅព្រះបរមរាជវាំង Thang Long។

ពិធីបិទនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ តុលា។ នេះគឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សកល ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌សំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ដោយប្រមូលផ្តុំប្រទេសចំនួន ៤៨ ចូលរួម។

មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌កម្រិតពិភពលោក។ រូបថត៖ Thanh Tung/VNA

យោងតាមប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) លោកស្រី Nguyen Phuong Hoa បានឲ្យដឹងថា នេះជាមហោស្រពវប្បធម៌ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនៅវៀតណាម ដោយប្រមូលផ្តុំនូវការចូលរួមពីខឿនវប្បធម៌លើទ្វីបទាំង៥។ ចាប់ពីបរិយាកាសវប្បធម៌ជាតិ រហូតដល់ការសម្តែងសិល្បៈ ការបង្ហាញមូដសំលៀកបំពាក់ និងបទពិសោធន៍ម្ហូបអាហារ... ទាំងអស់ឆ្ពោះទៅរកគោលដៅតែមួយគឺ៖ លើកតម្កើងភាពចម្រុះក្នុងការឯកភាព និងបញ្ជាក់ពីតួនាទីនៃវប្បធម៌ជាស្ពានតភ្ជាប់ប្រកបដោយចីរភាពរវាងបណ្តាប្រជាជាតិ។

ជាមួយបាវចនាថា “វប្បធម៌ជាមូលដ្ឋាន - សិល្បៈជាមធ្យោបាយ” មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពវប្បធម៌ការទូតឆ្នើមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ សំដៅក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមានលក្ខណៈអន្តរជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ។

Top