ព័ត៌មាន ទីក្រុងហាណូយត្រៀមខ្លួនជាស្រេច សម្រាប់មហោស្រពវប្បធម៌ពិភពលោកលើកដំបូង 09/10/2025 តាមព័ត៌មានពីគណៈរៀបចំបានឲ្យដឹងថា ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ ខែតុលា នៅព្រះបរមរាជវាំង Thang Long។ ពិធីបិទនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ តុលា។ នេះគឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សកល ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌សំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ដោយប្រមូលផ្តុំប្រទេសចំនួន ៤៨ ចូលរួម។មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌កម្រិតពិភពលោក។ រូបថត៖ Thanh Tung/VNAយោងតាមប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) លោកស្រី Nguyen Phuong Hoa បានឲ្យដឹងថា នេះជាមហោស្រពវប្បធម៌ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនៅវៀតណាម ដោយប្រមូលផ្តុំនូវការចូលរួមពីខឿនវប្បធម៌លើទ្វីបទាំង៥។ ចាប់ពីបរិយាកាសវប្បធម៌ជាតិ រហូតដល់ការសម្តែងសិល្បៈ ការបង្ហាញមូដសំលៀកបំពាក់ និងបទពិសោធន៍ម្ហូបអាហារ... ទាំងអស់ឆ្ពោះទៅរកគោលដៅតែមួយគឺ៖ លើកតម្កើងភាពចម្រុះក្នុងការឯកភាព និងបញ្ជាក់ពីតួនាទីនៃវប្បធម៌ជាស្ពានតភ្ជាប់ប្រកបដោយចីរភាពរវាងបណ្តាប្រជាជាតិ។ជាមួយបាវចនាថា “វប្បធម៌ជាមូលដ្ឋាន - សិល្បៈជាមធ្យោបាយ” មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពវប្បធម៌ការទូតឆ្នើមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ សំដៅក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមានលក្ខណៈអន្តរជាតិ៕

តាមព័ត៌មានពីគណៈរៀបចំបានឲ្យដឹងថា ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ ខែតុលា នៅព្រះបរមរាជវាំង Thang Long។ ពិធីបិទនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ តុលា។ នេះគឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សកល ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌សំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ដោយប្រមូលផ្តុំប្រទេសចំនួន ៤៨ ចូលរួម។មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌កម្រិតពិភពលោក។ រូបថត៖ Thanh Tung/VNAយោងតាមប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) លោកស្រី Nguyen Phuong Hoa បានឲ្យដឹងថា នេះជាមហោស្រពវប្បធម៌ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនៅវៀតណាម ដោយប្រមូលផ្តុំនូវការចូលរួមពីខឿនវប្បធម៌លើទ្វីបទាំង៥។ ចាប់ពីបរិយាកាសវប្បធម៌ជាតិ រហូតដល់ការសម្តែងសិល្បៈ ការបង្ហាញមូដសំលៀកបំពាក់ និងបទពិសោធន៍ម្ហូបអាហារ... ទាំងអស់ឆ្ពោះទៅរកគោលដៅតែមួយគឺ៖ លើកតម្កើងភាពចម្រុះក្នុងការឯកភាព និងបញ្ជាក់ពីតួនាទីនៃវប្បធម៌ជាស្ពានតភ្ជាប់ប្រកបដោយចីរភាពរវាងបណ្តាប្រជាជាតិ។ជាមួយបាវចនាថា “វប្បធម៌ជាមូលដ្ឋាន - សិល្បៈជាមធ្យោបាយ” មហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពវប្បធម៌ការទូតឆ្នើមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ សំដៅក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមានលក្ខណៈអន្តរជាតិ៕