• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Can Tho តភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសហ្វីលីពីន

នៅក្នុងព្រឹត្តិការណ៍នេះ ប្រតិភូភាគីទាំងពីរបានណែនាំអំពីសក្តានុពលសេដ្ឋកិច្ចរបស់ គ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសម្ព័ន្ធក្រុម Vista Land និងទីក្រុង Can Tho នាពេលអនាគត។
ទិដ្ឋភាពរួម​នៃទីក្រុង Can Tho។ (រូបថត៖ Internet)

កាលពីថ្ងៃទី ១១ មីនានៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho រួមជាមួយមន្ទីរស្ថាប័ន និងសហគ្រាសមួយចំនួនក្នុងភូមិសាស្ត្រខេត្តបានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន)។ នៅក្នុងព្រឹត្តិការណ៍នេះ ប្រតិភូភាគីទាំងពីរបានណែនាំអំពីសក្តានុពលសេដ្ឋកិច្ចរបស់ គ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសម្ព័ន្ធក្រុម Vista Land និងទីក្រុង Can Tho នាពេលអនាគត។ លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា Can Tho មានតួនាទី ឋានៈ និងសក្ដានុពលដ៏ធំធេងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ ការដែលវិនិយោគិនហ្វីលីពីនចាប់អារម្មណ៍ទីក្រុងគឺជាជម្រើសដ៏សមស្របមួយក្នុងការតភ្ជាប់ផលិតផលប្រចាំតំបន់។ ក្រៅពីនេះ Can Tho ក៏អាចឆ្លើយតបនឹង បំណងប្រាថ្នានៃប្រភពទំនិញគឺផលិតផលកសិកម្ម និងជលផលស្អាត ដែលសម្ព័ន្ធក្រុមហ៊ុន Vista Land យកចិត្តទុកដាក់។ ទីក្រុងសង្ឃឹមថា សហគ្រាសនៃភាគីទាំងពីរអាចលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នានាពេលអនាគត។ ទន្ទឹមនឹងនោះលោកក៏បញ្ជាក់ថា ទីក្រុងតែងតែទទួលសូមស្វាគមន៍សហគ្រាសបរទេសមកស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

តំណាងសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន) បាននិយាយថា បច្ចុប្បន្នសម្ព័ន្ធក្រុមកំពុងស្វែងរកឱកាសពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមដោយមានបំណងចង់លើកកំពស់គុណភាពម្ហូបអាហារ។ ភាគីសហគ្រាសហ្វីលីពីនក៏មានបំណងចង់ស្វែងយល់ពីផលិតផលដ៏មានសក្ដានុពលជាច្រើន ដើម្បីសហការជាមួយទីក្រុង Can Tho ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top