• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាហ្វឺ ២០២២៖ នាំយកហ្វឺវៀតណាមរីកសាយភាយនៅទូទាំងពិភពលោក

Gala ទិវាហ្វឺ ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅនាថ្ងៃទី ១១ ខែធ្នូ នៅទីក្រុង Nam Dinh ដែលបានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះត្រូវបានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Nam Dinh រួមជាមួយកាសែតយុវជន សមាគមវប្បធម៌ម្ហូបអាហារវៀតណាម និងសមាគមវប្បធម៌ម្ហូបអាហារ Nam Dinh សម្របសម្រួលរៀបចំឡើង។
  គណៈប្រតិភូមកទស្សនាស្តង់នានាក្នុងទិវាហ្វឺ ២០២២។ (រូបថត៖ Huyen Trang/VOV)  

Gala ទិវាហ្វឺឆ្នាំ ២០២២ មានការចូលរួមពីម៉ាក់យីហោ ហ្វឺ ល្បីៗនៃតំបន់ភូមិភាគនានា និងប្រមូលផ្តុំអ្នកជំនាញហ្វឺជាច្រើននៅខេត្ត Nam Dinh។ កម្មវិធីនេះផ្ពោះទៅគោលបំណងធ្វើឱ្យហ្វឺ ក្លាយជាម្ហូបអាហារពិសេសប្រចាំតំបន់របស់វៀតណាម ដែលក្នុងនោះបានចេញផ្សាយបញ្ជីហាងហ្វឺដែលមានគុណភាពខ្ពស់នៅខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេស។

លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានចាត់ទុកថា៖ ពាណិជ្ជសញ្ញា ហ្វឺ វៀតណាមបានបង្កើនគុណតម្លៃសម្រាប់គោលដៅទេសចរណ៍ Nam Dinh។ ខេត្ត  Nam Dinh នឹងត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈហ្វឺ តាមរយៈប្រភពដើមរបស់ ហ្វឺ និងភ្ញៀវទេសចរមក Nam Dinh នឹងកាន់តែកើនឡើង។ Nam Dinh នឹងក្លាយជាគោលដៅគួរឱ្យទាក់ទាញ តាមរយៈហ្វឺ តាមនោះយើងនឹងមានកម្មវិធីផ្សព្វផ្សាយអំពីទេសចរណ៍តាមរយៈហ្វឺផងដែរ

យោងតាមគណៈកម្មាធិការរៀបចំ ប្រាក់ចំណូលទាំងអស់ដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវបានប្រើប្រាស់សម្រាប់ រថយន្តហ្វឺនៃសេចក្តីស្រឡាញ់បម្រើដល់គ្រួសារក្មេងមាន ជំងឺខួរក្បាលនៅទីក្រុង Nam Dinh ដែលកំពុងប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន Pho Xao Nam Dinh ក្នុងថ្ងៃទី១២ ខែធ្នូនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top