• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាយូហ្គា(Yoga) អន្តរជាតិលើកទី ៦ ទាក់ទាញអ្នកចូលរួមជិត ៣០០០ នាក់

នាថ្ងៃទី ២១ ខែមិថុនានៅទីលាន ៣០ តុលា សង្កាត់ Hong Mai ទីក្រុង Ha Long (ខេត្ត Quang Ninh) ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមសហការជាមួយគណៈកម្មាធិការប្រជា ជនខេត្ត Quang Ninh បាន រៀបចំទិវាយូហ្គា(Yoga) អន្តរជាតិលើកទី ៦ ក្រោមប្រធានបទ“ Yoga From Home” ដោយទាក់ទាញ ការចូលរួមមនុស្សជិត ៣.០០០ នាក់មកពីសហព័ន្ធ សមាគមនិងក្លឹបក្នុងស្រុកនិងអន្តរជាតិ។
 

កីឡាករយូហ្គាទាំងអស់ចូមរួមការសំដែងរួម (រូបថត៖TTXVN)



ថ្លែងមតិកក្នុងពិធីនេះនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Nguyen Van Thang បានសង្កត់ធ្ងន់ថា៖ សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២០ បានចូលរួមចំណែកពន្លឿនការបំផុសចលា“ ប្រជាជនទាំងអស់ហាត់ប្រាណ ដើម្បីធ្វើត្រាប់តាមគំរូរបស់លោកប្រធានហូជីមិញដ៏មហិមា” ព្រមទាំងពង្រឹងទំនាក់ទំនងការទូតលើកកម្ពស់ វប្បធម៌ វៀតណាមនិងឥណ្ឌាផងដែរ។ នេះក៏ជាសកម្មភាពមួយក្នុងការជំរុញវិស័យទេសចរណ៍និងផ្សព្វផ្សាយគោលដៅទេសចរណ៍នានានៅខេត្ត Quang Ninh ក្នុងឆ្នាំ ២០២០ ។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma បានជឿជាក់ថាទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២០ នៅខេត្ត Quang Ninh នឹងចូលរួមចំណែកបង្កើតទីលានមួយដែលមានប្រយោជន៍ត ដើម្បីតភ្ជាប់សមាជិកក្លឹបយូហ្គាជាមួយគ្នាទាំងនៅវៀតណាមនិយាយដោយឡែកនិងនៅលើពិភពលោក និយាយរួម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top