• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាប្រជាជនទាំងមូលបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត៖ មិនទុកឲ្យអ្នកជំងឺខ្វះឈាមដោយសារជំងឺឆ្លង Covid-19


 កម្មាភិបាលនិងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនចូលរួមបវិច្ឆាកឈាម (រូបថត៖ qdnd.vn) 
 

ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ខួប២០ឆ្នាំនៃទិវា​ប្រជា​ជន​វៀត​ណាម​ទាំងមូល​បរិច្ឆាក​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។ ក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ ចលនាបរិច្ឆាកឈាមដោយស្ម័គ្រចិត្តបានចលនានិងទទួលបាន ឈាមជាង​ ១៦លានឯកតា។ មានយុទ្ធនាការ ព្រឹត្តិការណ៍បរិច្ឆាកឈាមដ៏ធំៗត្រូវបាន ប្រជាជនទូទាំង​ប្រទេស​ចូល​រួម​ជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាដូចជា៖ “ពិធី បុណ្យនិទាឃរដូវក្រហម” “ដំណើរក្រហម” ថ្ងៃអាទិត្យក្រហម” និងទិវា​ អ្នកបរិច្ឆាកឈាមអន្តរជាតិថ្ងៃទី១៤ មិថុនា ជាដើម។ តាមប្រធានវិទ្យាស្ថាន ឈាមវិទ្យា-ចាក់បញ្ចូ​ល​ឈាម​មជ្ឈឹម​លោក Bach Quoc Khanh បានឲ្យដឹងថា ចាប់ពីដើមខែមីនាមក ដោយសារផលប៉ះពាល់ពីជំងឺឆ្លង Covid-19 ព្រឹត្តិ ការណ៍បរិច្ឆាកឈាមជិត១០០នៅតាមតំបន់នានាត្រូវបានផ្អាក ដែល បណ្ដាលឲ្យ​គ្រោះអាសន្ន​ខ្វះខាត​ ឈាមកើនខ្ពស់។ លោកវេជ្ជបណ្ឌិតបាន អះអាងថា ដោយមានទិសស្លោក “បរិច្ឆាកឈាម​ដោយ​សុវត្ថិភាព​-មិនភ័យខ្លាច Covid-19” នោះ ទន្ទឹមនឹងកិច្ចការពារសុខភាពខ្លួនឯង យើងក៏ត្រូវការគិត ដល់សុខភាព​​សហគមន៍តាមរយៈការចូលរួមបរិច្ឆាកឈាមដើម្បីសង្គ្រោះ អ្នកជំងឺជាច្រើនទូទាំងប្រទេស។ លោកបានបន្ថែម​ទៀតថា៖

 “យើងខ្ញុំបា​នអនុវត្តវិធានការជាច្រើនសំដៅធានាសុវត្ថិភាព ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជា កំណត់​ពេលវេលា​ផ្សេងគ្នាដើម្បីជៀសវាងការ ប្រមូលផ្ដុំមនុស្សជាច្រើន។ អ្នកបរិច្ឆាកឈាមទាំងអស់​សុទ្ធ​តែត្រូវ​បាន​វាស់​ សីតុណ្ហភាពរាងកាយ ប្រើប្រាស់ល្បាយរាវកំចាត់មេរោគ ពាក់ម៉ាស់។ ហេតុ ដូច្នេះ យើងខ្ញុំអំពាវ​នាវឲ្យអ្នក​បរិច្ឆាកឈាម​វិលត្រឡប់មកវិញដូចនឹងពេល ដែលជំងឹឆ្លង​មិនទាន់ផ្ទុះឡើងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top