លោក Colin
Mullins នាយកប្រតិបត្តិនៃមូលនិធិ Vintage Point ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានអះអាងថា
នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអូស្ត្រាលី
មកបណ្តាក់ទុនចូលទីផ្សារវៀតណាម។
“ខ្ញុំជឿជាក់ថា ពីទស្សនៈហិរញ្ញវត្ថុ
នេះគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់វៀតណាម។ ប្រទេសវៀតណាមបានទទួលយកស្ថាប័នមូលធន
រួមទាំងស្ថាប័នអន្តរជាតិផងដែរ។
អូស្ត្រាលីមានឧត្តមភាពដែលអាចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ជាវិស័យដែលវៀតណាមមានតម្រូវការខ្ពស់។
ដោយសារតែមូលនិធិសោធននិវត្តន៍របស់អូស្ត្រាលីមានតម្លៃជាង ៤ ពាន់ពាន់លានដុល្លារអាមេរិក
ដែលភាគច្រើនត្រូវបានវិនិយោគនៅអូស្ត្រាលី ប៉ុន្តែពួកគេក៏ចង់វិនិយោគទៅខាងក្រៅទៀតផង។
ដូច្នេះហើយ
ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងបើកចេញឱកាសសម្រាប់វិនិយោគិនអូស្ត្រាលី
ក្នុងការប្រើប្រាស់មូលធនរបស់ខ្លួននៅវៀតណាម”។
នៅពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ មូលនិធិវិនិយោគ Vintage Point បានសន្យាទាក់ទាញការវិនិយោគរហូតដល់ ១០ ពាន់លានដុល្លារអាមេរិកចូលមជ្ឈមណ្ឌលនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយប្រទេសអូស្ត្រាលីត្រូវបានចាត់ទុកជាទីផ្សារដ៏មានសក្តានុពល៕







