ព័ត៌មាន
ទទួលជំនួយឧបត្ថម្ភពីប្រទេសប៉ូឡូញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅខេត្តដាក់ឡាក់
ការទទួលយកជំនួយនេះ មានការចូលរួមពីលោក ង្វៀន ទ្រឿង សឺន អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ (ក្រសួងកសិកម្ម និងបរិស្ថាន); លោក Adamczyk Mirosław ឯកអគ្គរដ្ឋទូតនៃស្ថានទូតប៉ូឡូញ និងលោក Rafael Jose De Bustamante Tello ទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម បានទទួលជំនួយពីរដ្ឋាភិបាលប៉ូឡូញ។ ជំនួយចំនួន ៧ តោននេះ រួមមានភួយ តង់ ធុងទឹក បង់រុំយឺត និងរបស់របរចាំបាច់ផ្សេងទៀត។ របស់របរទាំងនេះមានប្រយោជន៍ និងរួមចំណែកដល់ការបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងឧបត្ថម្ភដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅខេត្តដាក់ឡាក់៕






