• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នាថ្ងៃទី ២០ មិថុនា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញជួបសំណេះ សំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Dat Do ខេត្ត Ba Ria - Vung Tau បន្ទាប់ពីសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥។
  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ TTXVN)  
 

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលយកនិងបកស្រាយអំពីមតិដែលអ្នកបោះឆ្នោតលើកឡើង ហើយបានឲ្យដឹងថា៖ អតិផរណាគឺជាបញ្ហាគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ។ ទោះបីជាអតិផរណាកំពុងត្រូវបានគ្រប់គ្រងក្នុងកម្រិតដែលអាចទទួលយកបាន (នៅ ២,២៥% ធៀបនឹងកម្រិតអនុញ្ញាត គឺ ៤% នៃផលិតផលក្នុងស្រុកសរុប) វាទំនងជានឹងបន្តកើនឡើង ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជន។ រដ្ឋាភិបាល ក្រសួង និងស្ថាប័នបានអនុវត្តន៍ដំណោះស្រាយជាច្រើន ដើម្បីកាត់បន្ថយសម្ពាធនៃការឡើងថ្លៃប្រេងសាំង កម្រិតការនាំចេញជី រក្សាតម្លៃក្នុងស្រុក ក៏ដូចជាអនុវត្តន៍ឧបករណ៍កាត់បន្ថយតម្លៃទូទៅសម្រាប់ប្រជាជនទូទាំងប្រទេស។

ក៏នាព្រឹកថ្ងៃទី២០ មិថុនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Long My ខេត្ត Hau Giang។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទទួលស្គាល់មតិអ្នកបោះឆ្នោតដែលបានផ្ញើជូនរដ្ឋាភិបាល និងរដ្ឋសភា ហើយបានចាត់ឲ្យថ្នាក់ដឹកនាំខេត្ត Hau Giang ដោះស្រាយបញ្ហានានាក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវឲ្យប្រជាជនខេត្ត Hau Giang បន្តរួបរួមសាមគ្គីគ្នា ធ្វើឲ្យ Hau Giang កាន់តែរីកចម្រើនសម្បូរធូធារ៕

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top