ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ TTXVN)
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលយកនិងបកស្រាយអំពីមតិដែលអ្នកបោះឆ្នោតលើកឡើង ហើយបានឲ្យដឹងថា៖ អតិផរណាគឺជាបញ្ហាគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ។ ទោះបីជាអតិផរណាកំពុងត្រូវបានគ្រប់គ្រងក្នុងកម្រិតដែលអាចទទួលយកបាន (នៅ ២,២៥% ធៀបនឹងកម្រិតអនុញ្ញាត គឺ ៤% នៃផលិតផលក្នុងស្រុកសរុប) វាទំនងជានឹងបន្តកើនឡើង ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជន។ រដ្ឋាភិបាល ក្រសួង និងស្ថាប័នបានអនុវត្តន៍ដំណោះស្រាយជាច្រើន ដើម្បីកាត់បន្ថយសម្ពាធនៃការឡើងថ្លៃប្រេងសាំង កម្រិតការនាំចេញជី រក្សាតម្លៃក្នុងស្រុក ក៏ដូចជាអនុវត្តន៍ឧបករណ៍កាត់បន្ថយតម្លៃទូទៅសម្រាប់ប្រជាជនទូទាំងប្រទេស។
ក៏នាព្រឹកថ្ងៃទី២០ មិថុនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Long My ខេត្ត Hau Giang។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទទួលស្គាល់មតិអ្នកបោះឆ្នោតដែលបានផ្ញើជូនរដ្ឋាភិបាល និងរដ្ឋសភា ហើយបានចាត់ឲ្យថ្នាក់ដឹកនាំខេត្ត Hau Giang ដោះស្រាយបញ្ហានានាក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវឲ្យប្រជាជនខេត្ត Hau Giang បន្តរួបរួមសាមគ្គីគ្នា ធ្វើឲ្យ Hau Giang កាន់តែរីកចម្រើនសម្បូរធូធារ៕