• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

ក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦  (រូបថត៖ VNA)

អញ្ជើញចូលរួមមាន លោកអគ្គលេខាបក្សតូ ឡឹម; លោកប្រធាន លឿង គឿង; នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ត្រឹន កឹម ទូ; និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី ប៊ូយ ធី មិញ ហ្វាយ។

កម្រងផ្ការបស់គណៈប្រតិភូបានចែងថា "ដឹងគុណជារៀងរហូតចំពោះលោកប្រធានហូជីមិញដ៏មហិមារ"។ គណៈប្រតិភូបានរំលឹកដោយការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏មហិមារ ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងប្រទេសវៀតណាមឯករាជ្យនិងឯកភាព។ បក្សទាំងមូល កងទ័ព ទាំងមូលនិងប្រជាជនវៀតណាមទាំងមូល ប្តេជ្ញាចិត្តបន្តដើរលើមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើស ដោយខិតខំអនុវត្តសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ដើម្បីលើកកម្ពស់បុព្វហេតុបដិវត្តន៍ដែលលោកបានបន្សល់ទុកឲ្យដល់កម្ពស់ថ្មី ដោយឈរប្រកៀកស្មាជាមួយមហាអំណាចនៃពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top