• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមផ្ញើសារទូរលេខអបអរសាទរបុណ្យឯករាជ្យជាតិចិន

អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping (រូបថត៖ TTXVN)


ក្នុងឱកាសរំលឹកខួបលើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតចិន (១ ខែតុលា ឆ្នាំ ១៩៤៩ - ១ តុលា ឆ្នាំ ២០២១) អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong   ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc   នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping  នាយករដ្ឋមន្ត្រីចិន លោក Ly Keqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

ក្នុងសារទូលេខអបអរសាទរទាំងនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបាន អបអរសាទរចំពោះរាល់សមិទ្ធផល ដែលចិនសម្រេចបានក្នុងរយៈពេល ៧២ ឆ្នាំកន្លងទៅ ព្រមទាំងសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ជាពិសេសគឺអគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping នោះ ប្រជាជនចិននឹងសម្រេចបានជោគជ័យនូវគោលដៅ ភារកិច្ចយុទ្ធសាស្ត្រ ដែល មហាសន្និបាតលើកទី ១៩ របស់បក្សកុម្មុយនិស្តចិន បានដាក់ចេញ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលផ្តោតសំខាន់លើការនាំទំនាក់ទំនងវៀតណាម - ចិនអភិវឌ្ឍយ៉ាងស្អាតស្អំ និងស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចរួមជាមួយចិនពង្រឹងកិច្ចសហប្រតិបត្តិការដោយសមភាព មានផលប្រយោជន៍ដូចគ្នា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូសហប្រតិបត្តិការិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ចីរភាព រួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់តំបន់ និងពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top