ព័ត៌មាន
ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសអញ្ជើញចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
អញ្ជើញចូលរួមក្នុងពិធី មានអគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកតូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន រួមជាមួយនឹងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងក្រសួងស្ថាប័ននានា។
គណៈប្រតិភូបានគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជី មិញ ចំពោះបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ ជាមួយនឹងដំណើរការចាប់បដិសន្ធិនិងការរីកចម្រើនរបស់បក្សកុម្មុយនិស្តវៀតណាម។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ”៕