• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កានិងចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
 ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ(រូបថត៖ VNA)

អញ្ជើញចូលរួមពិធី មានលោកអគ្គលេខាបក្ស  តូ ឡឹម ប្រធានរដ្ឋលោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋច្រើនរូបទៀត។

គណៈប្រតិភូបានសម្តែងនូវការគោរពនិងដឹងគុណចំពោះគុណូបការៈដ៏មហិមាររបស់លោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ ជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម។

បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលី ផ្លូវ បាកសឺន នៃទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣៩- ៣ កុម្ភៈ ២០២៥) អ្នកជំនាញ និងអ្នកប្រាជ្ញចិនជាច្រើនបានអះអាងថា ការចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការ ណ៍របត់ដ៏សំខាន់មួយ បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ ក៏នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃដែរ។

Top