• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ បានសំដែងនូវបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន (រូបថត៖ vietnamplus.vn)
 

នាថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០១៩ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ (KCNA) បានផ្សាយ​ថាថ្នាក់​ដឹក​នាំ​ប្រទេសនេះ លោក គីមជុងអ៊ុន បានផ្ញើលិខិតអបអរសាទរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិវៀតណាម ដោយ​សំដែង​នូវ បំណងចង់បង្កើនទំនាក់ទំនងឲ្យកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសទាំងពីរ។
 
យោងតាម ​KCNA បានឲ្យដឹងថា លោក គីមជុងអ៊ុន បានសំដែងនូវការជឿជាក់ថា “ទំនាក់ទំនង​សហប្រតិ​បត្តិការ​និង​មិត្តភាពរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាន​នៃទំនាក់​ទំនង​ជាប្រពៃណី​និង​ប្រវត្តិ​សាស្ត្រយូ​រអង្វែងនោះ នឹងកាន់តែខ្លាំងក្លាជាងពេលណា​ទាំងអស់” ផងដែរ។ KCNA ក៏បន្តទៀតថា ​ថ្នាក់ដឹក​នាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន បានរំលឹកឡើងវិញនូវដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​ជា​លើក​ដំបូង​របស់​លោក​ទៅកាន់​ប្រទេសវៀតណាមកាលពីខែមីនាឆ្នាំ​ ២០១៩ កន្លងទៅ ដោយបញ្ជាក់ថាដំណើរទស្សន​កិច្ច​នេះ «បាន​បង្កើត​ឱកាសដ៏សំខាន់មួយ»​ ក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់​ទំនងទ្វេភាគី​និងចំណងមិត្តភាព​រវាង​ប្រទេសទាំង​ពីរ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top