• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃនេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោត

ថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោតដើម្បីជ្រើសសមាជិកសភានីតិកាលទី ១៦ និងសមាជីកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

ថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ (រូបថត៖ VNA)

នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ជាឱកាសសម្រាប់អ្នកបោះឆ្នោតអនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួន ដោយជ្រើសរើសតំណាងឆ្នើមៗ អំពីគុណភាព សមត្ថភាព និងកិត្យានុភាព ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត។

យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៧:០០ ព្រឹក ហើយបន្តរហូតដល់ម៉ោង ៧:០០ យប់។ អាស្រ័យលើស្ថានភាពក្នុងតំបន់ ការិយាល័យបោះឆ្នោតអាចសម្រេចចិត្តចាប់ផ្តើមបោះឆ្នោតមុន ប៉ុន្តែកុំឲ្យមុនម៉ោង ៥:០០ ព្រឹកទេ ឬបញ្ចប់យឺតជាង ប៉ុន្តែមិនលើសពីម៉ោង ៩:០០ យប់ នៅការិយាល័យបោះឆ្នោតជាង ៧២.០០០ កន្លែងទូទាំងប្រទេស។ នៅក្នុងការបោះឆ្នោត អ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ ចំនួន ៥០០ នាក់; តំណាងចំនួន ២.៥៥២ នាក់សម្រាប់ក្រុមប្រឹក្សាប្រជាជនខេត្ត; និងតំណាងចំនួន ៧២.៦១១ នាក់ទៅកាន់ក្រុមប្រឹក្សាប្រជាជនឃុំ។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ចែក​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ​ឲ្យ​អ្នក​បោះឆ្នោត​ពិនិត្យ។ រូបថត៖ VNP

 

ចាប់ពីព្រឹកព្រលឹម បរិយាកាសនៅក្នុងតំបន់លំនៅដ្ឋានជាច្រើនមានភាពអ៊ូអរ ជាមួយនឹងទង់ជាតិ និងផ្កានៅគ្រប់ទីកន្លែង។ អ្នកបោះឆ្នោតបានត្រៀមខ្លួនរួចជាស្រេច ចូលរួមក្នុងការបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួណ។ សន្លឹកឆ្នោតនីមួយៗបង្ហាញពីទំនុកចិត្ត និងការរំពឹងទុករបស់អ្នកបោះឆ្នោតចំពោះតំណាង ដែលនឹងបញ្ចេញមតិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅក្នុងស្ថាប័នអំណាចរដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top