• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី ២៦ ខែមេសា មិនមានករណីឆ្លងថ្មី COVID-19, អ្នកជំងឺចំនួន ២២៥ នាក់ត្រូវបានជាសះស្បើយ

យោងតាមគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឱ្យដឹងថា នៅថ្ងៃទី ២៦ ខែមេសា វៀតណាម​មិនរកឃើញករណីឆ្លងថ្មី COVID-19 ឡើយ។

ថ្ងៃទី ២៦ ខែមេសា មិនមានករណីឆ្លងថ្មី COVID-19 (រូបថតៈ TTXVN)


ហេតុដូច្នេះ ចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ រហូតមក ដល់បច្ចុប្បន្ន វៀតណាមបាន កត់ត្រាចំនួន ២៧០ ករណីដែលឆ្លង COVID-19។ អ្នកជំងឺចំនួន ២២៥ នាក់ ត្រូវបានប្រកាសជាសះស្បើយ ដែលស្រូបយកចំនួន ៨៣% នៃអ្នកឆ្លង COVID-19 នៅវៀតណាម។
វៀតណាមមិនរកឃើញករណីឆ្លងថ្មី COVID-19 ក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី ១៦ ខែមេសាមក។ បច្ចុប្បន្ន មានតែ ២៩ ករណីប៉ុណ្ណោះដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 ស្មើនឹង ១១%; ១៣ ករណីមានលទ្ធផលអវិជ្ជមានលើកទី១ សម្រាប់វីរុស SARS-CoV-2 ; ៣ ករណីទៀត ត្រូវបានធ្វើតេស្តិ៍អវិជ្ជមានចំនួន ២ ដង ចំពោះវីរុស SARS-CoV-2។ ក្រៅពីនោះ អ្នកលាប់ជំងឺ COVID-19 ឡើងវិញចំនួន ៥ នាក់ត្រូវបានបន្តព្យាបាលនៅមន្ទីរពេទ្យ។

យោងទៅតាមអ្នកជំនាញផ្នែករោគរាតត្បាតថា តាមពិតថា វៀតណាមមិនរកឃើញករណីឆ្លងថ្មីមែន ប៉ុន្តែនៅតែមានអ្នកផ្ទុកវីរុសនៅក្នុងសហគមន៍ ដែលមិនទាន់ត្រូវបានរកឃើញ។ ម្យ៉ាងវិញទៀត ដោយសារតែមិនទាន់មានវ៉ាក់សាំងនិងថ្នាំជាក់លាក់ ហេតុដុច្នះ អ្នកជំនាញនៅលើពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការលាប់ជំងឺ COVID-19 ឡើងវិញ។ យ៉ាងណាមិញ វៀតណាមមិនគួរមានការធ្វេសប្រហែសក្នុងកាលៈទេសៈណាក៏ដោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top