• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានានៃវៀតណាមតភ្ជាប់គ្នាអភិវឌ្ឍទេសចរណ៍


លោកស្រី Nguyen Thi Anh Hoa នាយិកាមន្ទីរទេសចរណ៍ទីក្រុងហូជីមិញថ្លែងនៅសន្និសីទសារព័ត៌មាន។
 

តាមរយៈព្រឹត្តិការណ៍លើកនេះ ផ្នែកទេសចរណ៍ចង់ស្ដារឡើងវិញយ៉ាង ឆាប់ៗហើយចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៃតំបន់នីមួយៗក៏ដូចជានៃប្រទេសទាំងមូលផងដែរ។

កិច្ចប្រជុំអំពីការតភ្ជាប់គ្នាអភិវឌ្ឍទេសចរណ៍រវាងទីក្រុងហូជីមិញ ជាមួយខេត្ត ក្រុងមួយចំនួននៅតំបន់ភាគពាយព្យ តំបន់ភាគឦសាន និង តំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្ដាល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃ ទី២៨ វិច្ឆិកា នៅបណ្ដាខេត្ត៖ Phu Tho Quang Ninh និង Quang Nam។ នៅកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនានា នឹងជួបពិភាក្សា ហើយចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការតភ្ជាប់គ្នាអភិវឌ្ឍទេសចរណ៍រវាង បណ្ដាតំបន់ក្នុងដំណាក់កាល២០២០-២០២៥ ដែលផ្ដោតសំខាន់ទៅលើខ្លឹម សារស្នូលចំនួន៥នោះគឺ៖ ការងារអភិបាលកិច្ចផ្នែកទេសចរណ៍ ការអភិវឌ្ឍ ផលិតផលទេសចរណ៍ ការផ្សព្វផ្សាយ ពន្លឿនទេសចរណ៍ការអភិវឌ្ឍប្រភពធនធានផ្នែកទេសចរណ៍និងការអំពាវនាវវិនិ យោគទៅក្នុងវិស័យទេសចរណ៍។ នៅសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហូជីមិញ លោកស្រី Nguyen Thi Anh Hoa នាយិកាមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“សហគ្រាសទេសចរណ៍នៃទីក្រុងហូជីមិញនិងតំបន់ផ្សេងៗ នឹងចែក រំលែកគោលនយោបាយដ៏សមស្រប ពីនោះបង្កើតឡើងផលិតផលដែល មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាង។ ហេតុដូច្នេះ យើងនឹងពង្រីកឧត្តម ភាពរបស់គ្នាទៅវិញទៅមក”។

តាមរយៈព្រឹត្តិការណ៍លើកនេះ ផ្នែកទេសចរណ៍ចង់ស្ដារឡើងវិញយ៉ាង ឆាប់ៗហើយចូលរួមចំណែកប្រកប ដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៃតំបន់នីមួយៗក៏ដូចជានៃប្រទេសទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top