• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តាក់តែងគោលនយោបាយពិសេសដោយឡែកដើម្បីអភិវឌ្ឍន៍ខេត្ត Thua Thien-Hue ឡើងកំពស់ថ្មី

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលអតីតរាជធានី Hue។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thua Thien-Hue នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ឆាប់បង្ហើយសេចក្ដីព្រាងនៃសេចក្ដីសម្រេច ចិត្តសម្រាប់ដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីចេញផ្សាយយន្តការ គោលនយោបាយពិសេសដោយឡែកមួយចំនួនចំពោះខេត្ត Thua Thien-Hue ដោយ ឈរលើមូលដ្ឋាននៃការអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌនៃអតីតរាជធានីនិងអត្ត សញ្ញាណវប្បធម៌ Hue។

ដោយមានវិធីអភិក្រម របៀបសម្លឹងមើលនិងទស្សនៈថ្មីស្ដីពីការអភិវឌ្ឍ Thua Thien-Hue ឡើងកំពស់ថ្មីឲ្យសក្តិសមនឹងសក្ដានុភាពនិងឧត្តមភាពនៃទីក្រុងមួយដោយ មានប្រព័ន្ធបេតិកភ័ណ្ឌប្រវត្តិសាស្ត្រវប្បធម៌ដ៏សម្បូរបែបហើយក្លាយទៅជាទីក្រុងបៃតង ឆ្លាតវៃនិងទំនើបនោះ ការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី “ការកសាងនិងអភិវឌ្ឍន៍ Thua Thien Hue ក្លាយទៅជាទីក្រុងក្រោមឱវាទមជ្ឈឹមដោយ ឈរលើមូលដ្ឋាននៃការអភិរក្ស ពង្រីកតម្លៃបេតិកភ័ណ្ឌនៃអតីតរាជធានីនិងអត្ត សញ្ញាណវប្បធម៌ Hue។

ដោយអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ រហូតមកដល់ ពេលនេះ រដ្ឋាភិបាលបានតាក់តែងសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តដាក់ជូនគណៈ កម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ដើម្បីចេញផ្សាយយន្តការ គោលនយោបាយ ពិសេសដោយឡែកមួយចំនួនចំពោះ Thua Thien Hue៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top