• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្កល់រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Saint Petersburg ដែលជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានអញ្ជើញថ្លែងនៅក្នុងពិធី
 

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាម និងអាជ្ញាធរទីក្រុងបានរៀបចំពិធីបញ្ចុះផ្ទាំងថ្មនៅទីតាំងដែលបានគ្រោងទុក ដើម្បីតម្កល់រូបសំណាកលោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទីតាំងដែលបានគ្រោងទុកសម្រាប់តម្កល់រូបសំណាកគឺជាផ្លូវប្រសព្វគ្នា ដែលមានឈ្មោះថាហូជីមីញនិងវិថី“ត្រាស់ដឹង” នៃខ័ណ្ឌ Vyborgsky ហើយទីតាំងនេះមានលក្ខណៈនិមិត្តរូបខ្ពស់ ដោយបែរមុខទៅកាន់ទិសខាងកើត (ឆ្ពោះមកវៀត ណាម)។ ការសាងសង់រូបសំណាកហូជី មិញនៅ St. Petersburg មានអត្ថន័យនយោបាយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ធំធេង ហើយព្រឹត្តិការណ៍នេះគឺជាជំហានដំបូង ដ៏រឹងមាំក្នុងការអនុវត្តគម្រោង ហើយនឹងក្លាយជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហព័ន្ធ រុស្ស៊ី ជាពិសេសគឺជាមួយ St. Petersburg ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top