• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ពាណិជ្ជកម្មកសិកម្ម រុក្ខាកម្ម និងជលផលរវាងរដ្ឋធានី Ha Noi និងខេត្ត Nghe An ខេត្ត Ninh Binh និងខេត្ត Lam Dong

នាព្រឹកថ្ងៃទី ៨ សីហា ឆ្នាំ២០២៤ នៅរដ្ឋធានី Ha Noi សាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ Ha Noi បានសម្របសម្រួលជាមួយសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារនៃខេត្ត Lam Dong ខេត្ត Ninh Binh និងសាខានៃនាយកដ្ឋានគ្រប់គ្រងគុណភាពកសិកម្ម រុក្ខាកម្ម និងជលផលខេត្ត Nghe An បានរៀបចំសន្និសីទតភ្ជាប់ពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្មកសិកម្ម រុក្ខាកម្ម និងជលផលរវាងរដ្ឋធានី Ha Noi និងខេត្ត Ninh Binh ខេត្ត Nghe An និង Lam Dong។

 

ថ្នាក់ដឹកនាំសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ Ha Noi ថ្លែងមតិក្នុងពិធីបើកសន្និសីទនេះ។  
ថ្នាក់ដឹកនាំនៃសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ Nghe An បានណែនាំពីសក្តានុពល ភាពខ្លាំង និងតម្រូវការរបស់ខេត្តក្នុងការតភ្ជាប់ផលិតផលកសិកម្ម រុក្ខាកម្មនិង​ផលិតផល​ជលផល។  
 ថ្នាក់ដឹក​នាំសាខានៃនាយកដ្ឋាន​គុណភាព​កសិកម្ម រុក្ខាកម្មនិង​ជលផល​ខេត្ត  Ninh Binh  ថ្លែងមតិក្នុង​សន្និសីទនេះ។

 ថ្នាក់ដឹកនាំសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារខេត្ត Lam Dong បានឧទ្ទេសនាមអំពីសក្តានុពល ភាពខ្លាំង និងតម្រូវការរបស់ខេត្ត ក្នុងការតភ្ជាប់ផលិតផលកសិកម្ម រុក្ខាកម្មនិង​ផលិតផល​ជលផល។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃតំបន់ចំនួន៤។
  គណៈប្រតិភូបានទៅទស្សនាមណ្ឌលដាក់តាំង ណែនាំ ផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មផលិតផលកសិកម្ម រុក្ខាកម្ម និងផលិតផលជលផលរបស់រដ្ឋធានី Ha Noi និងបណ្តាខេត្ត។ 

សន្និសីទនេះត្រូវបានរៀបចំឡើង ដើម្បីជូនដំណឹង និងគាំទ្រដល់តំបន់ ធុរកិច្ច សហករណ៍ និងកសិករ ដើម្បីផ្សារភ្ជាប់ផលិតកម្ម និងការប្រើប្រាស់ផលិតផលកសិកម្ម។ លើកកម្ពស់ការអភិវឌ្ឍខ្សែសង្វាក់ផលិតផលកសិកម្មប្រកបដោយនិរន្តរភាព បង្កើនតម្លៃផលិតផល និងប្រាក់ចំណូលសម្រាប់កសិករ។ ជំរុញពាណិជ្ជកម្មកសិផលរវាងរដ្ឋធានី Ha Noi និងតំបន់ចំនួន៣ និងតភ្ជាប់អ្នកផលិតកសិកម្ម រុក្ខាកម្ម និងជលផលខេត្ត Nghe An ខេត្ត Ninh Binh ខេត្ត Lam Dong និងផ្សាររដ្ឋធានី Ha Noi។ ពីទីនោះ លើកកម្ពស់ការយល់ដឹងរបស់អ្នកផលិត និងអ្នកប្រើប្រាស់អំពីផលិតផលកសិកម្មស្អាត និងសុវត្ថិភាព។

ពីសន្និសីទនេះ អនុស្សរណៈយោគយល់គ្នារាប់សិបនៃកិច្ចសហប្រតិបត្តិការរវាងអង្គការអាជីវកម្មនៅរដ្ឋធានី Ha Noi និងបណ្តាខេត្តបានចុះហត្ថលេខា។ ម៉្យាងទៀត បង្កើតខ្សែសង្វាក់តភ្ជាប់ផលិតកម្ម​និង​ការប្រើប្រាស់កសិផលប្រកបដោយនិរន្តរភាព​ប្ររាប់សិប ផងដែរ។/.

 

អនុវត្តដោយ៖ Viet Cuong ប្រែសម្រួលដោយ Nguyen Giang

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top