ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បង្កើតសន្ទុះខ្លាំងក្លាសម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌា
លោក Tshering W. Sherpa បានលើកច្បាស់ថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់ជាពិសេស ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។ យោងតាមលោក Tshering W. Sherpa ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលបច្ចុប្បន្នមានចំនួន ១៦ ពាន់លានដុល្លារអាមេរិក ប៉ុន្តែទាំងវៀតណាមនិងឥណ្ឌាអាចធ្វើបានច្រើនជាងនេះទៅទៀត ជាមួយនឹងចំណុចខ្លាំងអំពីធនធានមនុស្ស ជំនាញសហគ្រិនភាពនិងសង្គមដែលតែងតែពោរពេញដោយសេចក្តីប្រាថ្នា។ ឥណ្ឌារំពឹងថា នឹងប្រែទំនុកចិត្តទៅវិញទៅមកទៅជាលទ្ធផលជាក់ស្តែងនៅក្នុងវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ដូចជាបច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI)…។
លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa បានឲ្យដឹងថា វៀតណាមគឺជាដៃគូសំខាន់របស់ឥណ្ឌា មិនត្រឹមតែនៅក្នុងគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត" របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងចក្ខុវិស័យតំបន់ឥណ្ឌូ-ប៉ាស៊ីទៀតផង។ ឥណ្ឌា ប្តេជ្ញាបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមដំណើរយ៉ាងជិតស្និទ្ធជាមួយ វៀតណាមក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកលលោក ៕






